Monday, October 16, 2017

អតីតបេក្ខភាព The Voice Cambodia អ្នកនាង សាន ស្រីឡៃ ត្រូវបានបុរសម្នាក់បាញ់សម្លាប់....

mai veasna   at  October 16, 2017  No comments


ផ្ទុះអាវុធទៀតហើយ..មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ ក្បែរទូរទស្សន៍អប្សរា ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌចំការមន បណ្ដាលឲ្យស្លាប់ម្នាក់និងរបួសម្នាក់
ភ្នំពេញ៖ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ក្បែរទូរទស្សន៍អប្សរា ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌចំការមន បណ្ដាលឲ្យស្លាប់ម្នាក់និងរបួសម្នាក់ ។ ចំណែកមូលហេតុនៅមិនដឹងនៅឡើយទេ ខណៈសមត្ថកិច្ចកំពុងបំពេញភារកិច្ច។
ជនរងគ្រោះ ជាតារាចម្រៀង សាន ស្រីឡៃ បេក្ខភាព The Voice Cambodia រដូវកាលទី២ ត្រូវបានគេបាញ់សម្លាប់ រួចខ្មាន់កាំភ្លើង « ...សង្ស័យជា អតីតប្តីនាង » បានបាញ់សម្លាប់ ខ្លួនឯង តាមក្រោយ។



ស្ត្រីម្នាក់ និងបុរសម្នាក់ ត្រូវឃាតក បាញ់សម្លាប់ ទាំងកណ្តាលថ្ងៃ នៅចម្ងាយ ប្រហែល ២០ម៉ែត្រ ពីស្ថានីយ៍ ទូរទស្សន៍ អប្សរា តាមបណ្ដោយ ផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់ បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង ១៦ រសៀល ថ្ងៃទី១៦ តុលា ២០១៧ ហើយរហូត មកទល់នឹងពេលនេះ គេមិនទាន់ដឹងពីមូលហេតុ នៃឃាតកម្មនេះ នៅឡើយទេ។
មានករណីបាញ់ប្រហារសម្លាប់ស្រ្តីម្នាក់ទៀតហើយ នៅជិតស្ថានីយ៍ទូរទស្សន៍អប្សរា ដោយមិនទាន់ដឹងមូលហេតុ
(ភ្នំពេញ)៖ លោក សុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់បណ្តាញព័ត៌មាន Fresh News មុននេះបន្តិចថា មានករណីបាញ់សម្លាប់ស្រ្តីម្នាក់ នៅក្បែរទូទស្សន៍អប្សរា ខណ្ឌចំការមន តែមិនទាន់ដឹងមូលហេតុនៅឡើយទេ។ នៅពេលនេះកម្លាំងសមត្ថកិច្ចជាច្រើននាក់ កំពុងចុះជួយអន្តរាគមន៍៕

ប្រភព ៖ Facebook




About the Author

Write admin description here..

0 comments: