តើធ្វើដូចម្តេច ទើបបាន រាងស្លីម (slim) បែបធម្មជាតិ?
August 30th, 2015 by Kយើងសូមមិនណែនាំ អោយអ្នកបើថ្នាំសំរាប់ ការទទួលបាន រាងស្លីម នោះទេ ដូច្នេះយើងសូមណែនាំ វិធីបែបធម្មជាតិមួយចំនួនដូចតទៅ៖
១. បញ្ឈប់ទំលាប់ញ៊ាំអាហារ មុខទូរទស្សន៍ លោកអ្នកអាចញ៊ាំអាហារលើតុអោយរួចរាល់ ហើយមើលទូរទស្សន៍ជាក្រោយ។
២. កែប្រែទំលាប់ពិសារច្រើន ក្នុងមួយពេលៗ ទៅជាពិសារតិចៗ តែញឹកវិញ ដើម្បីអោយក្រពះអាចកិនអាហារអស់ គ្មានសល់កាកសំនល់អាហារ។ ឧ. ១ថ្ងៃញ៊ាំ៣ដងច្រើនៗ ត្រូវប្តូរទៅជា ពិសារ ៦ដងតិចៗវិញ។
៣. កាត់បន្ថយទំលាប់ ពិសារសាច់សុទ្ធ អ្នកគួរពិសារសាច់លាយបន្លែ ពិសារតែពេលឃ្លានបានហើយ។ ពេលឈប់ឃ្លានពេលណា ឈប់ពិសារពេលនោះ កុំស្តាយម្ហូប។ បើឃ្លានទៀត ចាំពិសារទៀត។
៤. ពិសារអាហារជិវជាតិ ដែលមានជាតិសសៃ (fiber) ដូចជាចេក។
៥. ពិសារយឺតៗ មួយៗ ទំពារអោយម៉ត់ ទើបលេបចូលពោះ។ ពិសារបែបនេះ ធ្វើអោយអ្នកឆាប់ឆ្អែត និងពិសារបានតិច ហើយក្រពះកិនបានល្អ។
៦. ពិសារទឹកមួយពែង មុនពេលញ៊ាំអាហារ។
៧. អ្នកត្រូវតែពិសារបន្លែ និង ផ្លែឈើរាល់ថ្ងៃ ដើម្បីទទួលបានលទ្ធផលឆាប់។
៨. ហាត់ប្រាណ៣០នាទី និង សំរាកអោយបាន ពី ៧ទៅ៩ម៉ោង ជារៀងរាល់ថ្ងៃ។
៩. ពិសារតែបៃតងដើម្បី ជួយប្រព័ន្ធភាពស៊ាំ របស់រាងកាយ។
0 comments: