វិធីសាស្ត្រទាំងប្រាំយ៉ាង ជួយអោយស្បែកមានសុខភាពល្អ!
September 10th, 2015 by Kមនុស្សម្នាក់ៗ តែងតែមានការខ្វល់ខ្វាយ ពីស្បែកនៅលើ រូបរាងកាយ របស់ខ្លួនជានិច្ច ដោយខ្លាចស្បែក មានសភាព ជ្រីវជ្រួញ និងគ្មានសំណើម ជាដើម ជាពិសេស ចំពោះមនុស្សស្រីតែម្តង។ យ៉ាងណាមិញ យើងនឹងណែនាំ ពីវិធីសាស្ត្រប្រាំយ៉ាង ក្នុងថែទាំ ស្បែកអោយ មានសុខភាពល្អ ដូចខាងក្រោម៖
- ការការពារស្បែក ពីពន្លឺព្រះអាទិត្យ
- ប្រើឡេការពារ កម្តៅថ្ងៃៈ ប្រសិនបើ យើងកំពុងហែលទឹក ឫបែកញើស គួរតែលាបឡេ ការពារពន្លឺថ្ងៃ រយៈពេល ពីរម៉ោងម្តង។
- ចូលស្វែងរកម្លប់ៈ ចៀសវាង ព្រះអាទិត្យ ចន្លោះម៉ោង 10 am ដល់ម៉ោង 2 pm ព្រោះម៉ោង ស្មាននឹងគឺជាពេលវេលា ដែលមានពន្លឺព្រះអាទិត្យ ចែងចាំងខ្លាំង។
- ការប្រើប្រាស់ សំលៀកបំពាក់ៈ យើងគួរតែ ពាក់អាវដៃវែង ខោជើងវែង និងមួកជាដើម នៅពេលចេញដើរ ខាងក្រៅ ពេលថ្ងៃត្រង់។
- ហាមជក់បារី
- ថែក្សាស្បែក អោយមាន សំណើម
- កំនត់ពេលវេលា ងូតទឹកៈ ងូតទឹកក្តៅឱនៗ និង កំណាត់ពេលវេលា នៃការងូតទឹក របស់យើងអោយបានល្អ ជាមួយ ការប្រើទឹកក្តៅ។
- ចៀសវាង សាប៊ូដែល កាត់ស្បែកខ្លាំង
- ការប្រើប្រាស់ ថ្នាំលាបឫ ឡេជាជំនួយ
- បរិភោគអាហារ ណាដែលសំបូរ ដោយជីវជាតិ
- ការគ្រប់គ្រង ភាពតានតឹង
សរុបមកវិញ ប្រសិនបើ យើងចង់អោយ ស្បែកមាន សុខភាពល្អ គួរតែអនុវត្ត តាមជំហាន ខាងលើ ចៀសវាងការប្រែប្រួល ធ្វើអោយស្បែក ចាប់ផ្តើមជ្រីវជ្រួញ និងចាស់ មុនអាយុ។
0 comments: