Monday, October 9, 2017

តំបន់ទេសចរណ៍ ស្រុក សេសាន

mai veasna   at  October 09, 2017  No comments

រមណីដ្ឋានស្រុក សេសាន

១.រមណីដ្ឋានប្រាសាទបាដើម

 រមណីដ្ឋាន​ប្រាសាទបាឌឿ​ម ស្ថិតនៅតាម​បណ្តោយ​ទន្លេ​សេកុង មាន​ចំងាយ ២០​គីឡូ​ម៉ែត ភាគ​ខាងកើត​នៃ​ខេត្ត​ស្ទឹងត្រែង។ ប្រាសាទ​បា​ឌឿ​ម​ដែល​បានរ​លំបាក់​បែក​ស្ទើរតែ​ចង់​អស់ មាន ទីតាំង ស្ថិតនៅក្នុង​ឃុំ សាម កុយ ស្រុក​សេ សាន ។ ប្រាសាទ​នេះ​ត្រូវបាន​កសាង​ឡើង​ក្នុង​រាជ​របស់ ព្រះ បាទ​ជ័យ​វរ័​ន្មទី​១  ក្នុង​កំឡុង​សត​វ​ត្យ​ទី​៦-៧ ដើម្បី​ឧទ្ទិស​ចំពោះ​ព្រះពុទ្ធសាសនា  ហើយ​ប្រាសាទ នេះ​ត្រូវបាន​កសាងឡើង​ពី​ឥដ្ឋ និង​ថ្មបាយក្រៀម​។​
​ប្រាសាទ​ នេះ​គឺជា​ប្រាសាទ​មួយ​នៅក្នុង​ចំណោម​ប្រាសាទ​ដ៏​ចំណាស់​បំផុត​នៃ​ខេត្ត​ ព្រះវិហារ ។ ដោយ សារ​តែ​អាយុកាល និង​ស្ថិត​ក្នុង​តំបន់​ដាច់ស្រយាល ឆ្ងាយ​ពី​ការការពារ​របស់​អាជ្ញា​ធរ​ថែរក្សា​មរត៌ក វប្បធម៌​នោះ  តួ​ប្រាសាទ​ទាំងមូល​ត្រូវ​បាន​ដួល​បាក់​រលំ​គ្មាន​សេសសល់​អ្វី​ជា​យូរយា​ ណាស់​មក ហើយ ហើយ​នៅសល់តែ​ដុំថ្ម​រាប់ពាន់​ដុំ​នៅ​រាយ​បាយ​ទីនោះ  ដោយ​បន្សល់​ទុក​ត្រឹម​ធ្នឹម បី​បួន ដែល បាន​ឆ្លាក់​ក្បាច់រចនា​យ៉ាង​ល្អ​វិចិត្រ ទាក់ទង​នឹង​ជំនឿ​សាសនា ហើយក៏​មាន​ធ្នឹម​មួយ ដែល​បាន​ច​រឹក អក្សរ​ខ្មែរ​សម័យបុរាណ​នៅតែ​ល្អ​នៅ​រក្សា​ទ្រង់ទ្រាយ​ល្អ​នៅឡើយ ហើយក៏​មាន​គោ​ណាន​ឌិន ( គោ​សក្តិ​សិទ្ធិ​)  ដែល​ត្រូវបាន​កសាងឡើង ហើយ​នៅ​រក្សា​រូបរាង​ល្អ​ផងដែរ ។ លើសពីនេះ​ទៀត គេ​ក៏​បាន​រកឃើញ​មាន​បន្សល់​ជើង​មួយ​នៅ​ខាងក្រោម​បាត​ប្រាសាទ  ហើយ​ដែល​គេ​សង្ស័យថា ព្រះ បាទា​របស់​អាទិទេព​មួយអង្គ ក្នុង​សាសនាព្រាហ្មណ៍​។​

​អស់​រយៈពេល​ជា​យូរលង់​ណាស់​មកហើយ ប្រាសាទ​នេះ​បាន​ស្ថិត​ឆ្ងាយ​ពី​ក្រសែភ្នែក​ភ្ញៀវទេសចរ  ពីព្រោះ​តែ​ផ្លូវថ្នល់​មិនល្អ  ហើយ​នៅពេល​ថ្មីៗ​នេះ ផ្លូវ​ក្រាល​គ្រូ​ស​ក្រហម​មួយ​ខ្សែ​ត្រូវបាន​គេ​កសាង ឡើង​ទៅ​កាន់​ប្រាសាទ ដែល​ផ្តល់​អំណោយផល​ងាយស្រួល សម្រាប់​ភ្ញៀវ​ទេសចរ មក​ទស្សនា ប្រាសាទ​។​


២.រមណីដ្ឋានប្រាសាទគូ និង អណ្តូងបុរាណ

 ប្រាសាទ​គូ គឺជា​ប្រាសាទ​មួយ​ដែល​មាន​វ័យ​ចំណាស់ ក្នុងចំណោម​ប្រាសាទ​បាក់បែក​នានា​ក្នុង​ខេត្ត ស្ទឹងត្រែង ដែល​មាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្តាល​ទ្រូងព្រៃ នៃ​ឃុំ​កាំ​ភូ​ន ស្រុក​សេ​សាន និង​មាន​ចំងាយ​៥​គីឡូ​ម៉ែត​អំពី​ប្រាសាទ​បា​ឌឿ​ម  និង​មាន​ចំងាយ​២៥​គីឡូ​ម៉ែត​នៅ​ភាគ​ខាងកើត​នៃ ទីក្រុង​ស្ទឹងត្រែង​។​
​ ប្រាសាទ​គូ អាច​ត្រូវបាន​កសាងឡើង​ ក្នុងអំឡុង​សតវត្ស​ទី​៦-៧ ដើម្បី​ឧទ្ទិស​ចំពោះ​ព្រហ្មញ្ញសាសនា។ សំណង់​ភាគច្រើន​កសាងឡើង​ពី​ឥដ្ឋ លាយ​ជាមួយ​ថ្ម​បាយក្រៀម។ យ៉ាងណាមិញ ដោយ​សារ​​អា​​យុ​កាល​រប​ស់វា​ដែលមាន​វ័យ​ចំណាស់ និង​ស្ថិតនៅ​តំបន់​ដាច់ស្រយាល​ឆ្ងាយ​ពី​អាជ្ញាធរ អភិរក្ស​មរត៌ក បាន​ធ្វើឲ្យ​ប្រាសាទ​នេះ​ត្រូវ​ទទួលរង​ការបាក់​រលំ ដោយសារ​ការគាស់កកាយ លួច​ប្លន់ និង ការទន្ទ្រាន​យក​របស់​ធម្មជាតិ។ ដូច​ជា​គោ​បុរៈ​មួយចំនួន ត្រូបបាន​បាត់បង់ ឬ​ខ្លះ​ត្រូវបាន​បាក់ បែក ធ្លាក់​រាយ​បាយ​នៅ​ទីនោះ​។ ព្រមទាំង​មាន​ចំណែក​នៃ​យោនី​របស់​ព្រះ​នាង​ឧមា ក៏​បាន​បន្សល់ទុក លើ​ខឿន​ប្រាសាទ​បាក់បែក​នោះដែរ​។​
​វត្ថុ​មួយ​ក្នុងចំណោម​វត្ថុ​ដ៏​ អស្ចារ្យ​ជាច្រើន ដែល​បន្សល់ទុក​នៅ​ជុំវិញ​ប្រាសាទ​នោះ គឺ​ផ្ទាំងសិលា ពណ៌​ខ្មៅ​ដ៏​ធំ​មហិមា​ចំនួន​ពីរ​ផ្ទាំង​របស់​ដូនតា​ខ្មែរ បាន​បន្សល់​ទុកឲ្យ នៅ​ទីនោះ ដែល​ក្រាល​គ្រប ទីនោះ​តាំងពី បុរាណ​មក ហាក់ដូចជា​គេ​ចាក់​បេតុង ស៊ីម៉ង់​លាយ​ដូច្នេះ​។​ម្យ៉ាងទៀត នេះ​ជា​រឿង ចំឡែក​មួយ ពីព្រោះថា នៅក្នុង​តំបន់​នេះ ពុំ​មាន​ថ្ម​ប្រភេទ​នេះ​ឡើយ  ហើយ​ថ្ម​ដ៏​ចំឡែក​និង​អស្ចារ្យ នេះ ត្រូវបាន​ប្រជាជន​នៅ​តំបន់​នេះ​នាំ​គ្នា​ហៅថា " ប្រសាទ​គូ "​។​
​បន្ទាប់ ​ពី​ប្រសាទ​គូ និង​ថ្ម​ចំនួន​ពីរ​ផ្ទាំង មាន​ផ្ទាំង​ថ្ម​ដ៏​ធំ​មួយ​ទៀត  ដែល​មាន​អង្កត់ផ្ចិត​ចំនួន​៧​ម ត្រូវបាន​គេ​ហៅថា " អណ្តូង​បុរាណ " ដែល​នៅ​ពី​មាត់​អណ្តូង​នៅមាន ផ្ទាំង​ថ្ម​ដ៏​ធំ​មួយ។ អណ្តូង បុរាណ​នេះ​មាន​អង្កត់ផ្ចិត​ចំនួន ១​ម និង​ជំរៅ​១​ម  និង​តែងតែ​មាន​ទឹក​ខួប​ប្រាំង ខួប​វស្សា​។​

​ប្រជាជន​ដែល​រស់នៅ​តំបន់​នេះ តែង​មាន​ជំ​នៅ​ថា ទឹក​នៅ​ក្នុង​អណ្តូង​បុរាណ​នេះ អាច​ផ្តល់​សំណាង  និង​សុខភាព​ល្អ​ផងដែរ​។

៣.រមណីដ្ឋានទឹកធ្លាក់អូរចាប

មរណី​ដ្ឋា​ន​ទឹក​ធ្លាក់អូ​រចាប គឺជា​រមណីដ្ឋាន​មួយ​ដ៏​ពេញនិយម ដែល​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​និយម​ទៅ​ទស្សនា ងូត ហែល​ទឹក​កំសាន្ត​ក្នុង​រដូវប្រាំង​។ មាន​ប្រឡាយ​ទឹក​ជាច្រើន ដែល​បាន​ហូរ​មក​ប្រជុំ​គ្នា ហើយ​នាំ​ឲ​ទឹក​ធ្លាក់​ពីលើ​ចំណោទ​ថ្ម​មាន​ល្បឿន​ខ្លាំង ជាមួយនឹង ឆ្នេរ​ខ្សាច់ ដ៏​ស្រស់​ស្អាត​នៃ​ទន្លេសេសាន​ដែល​ហូរ​ពី​ខែ​មករា រហូតដល់​ខែ​មេសា ដែល​នាំ​ឲ្យ​ដើម​ឈើលាស់ ស្លឹក​បៃតង​ស្រស់បំព្រង ញ៉ាំ​ង​ឲ្យ​រមណីដ្ឋាន​នេះ កាន់តែ​មាន​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ ទស្សនា និង​ងូត​កំសាន្ត ជាមួយ​ទឹក​ដ៏​ត្រជាក់ និង​ថ្លាយង់​ដូច​កញ្ចក់​។​

​ ជាធម្មតា​ភ្ញៀវទេសចរ កាលណា​គេ​ធ្វើដំណើ​កំសាន្ត គេ​តែងតែ​នឹកឃើញ​ដល់​រមណីដ្ឋាន​ទឹ​កធ្លាក់ អូរ​ចាប​នេះ បន្ទាប់ពី​គេ មក​ទស្សនា​រមណីដ្ឋាន បា​ឌឿ​ម និង ប្រាសាទ​គូ​រួចមក ដើម្បី​ងូតទឹក​លេង កំសាន្ត សំរាកលំហែ ឲ្យមាន​កំលាំង​ខ្លាំងក្លា​ឡើងវិញ​។​រមណីដ្ឋាន​អូរ​ចាប គឺជា​រមណីដ្ឋាន​មួយ ក្នុង ចំណោម​រមណីដ្ឋាន​ដែល​បាន​រៀបរាប់ខាង​លើ មាន​អ្នកលក់ដូរ​ភេស្ជ​ជៈ និង ចំណីអាហារ​ជាច្រើន  ដែល​មាន​សង់​តូប​លក់​ជាច្រើន​តំរៀប​គ្នា នៅ​ក្រោម​ដើមឈើ ក្បែរ​មាត់ច្រាំង ចោល​ម្លប់​ត្រ​ឈឹង ត្រ​ឈៃ​។​

​រមណីដ្ឋាន​អូរ​ចាប មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ឃុំ​កាំ​ភូ​ន ស្រុក​សេ​សាន ចំងាយ​២២​គ​.​ម ពី​ទីក្រុង​ស្ទឹង ត្រែង​។

About the Author

Write admin description here..

0 comments: