Thursday, October 19, 2017

វិធីបំបាត់ការឈឺក្បាល ក្នុងរយៈពេល៣នាទី...

mai veasna   at  October 19, 2017  No comments

វិធីបំបាត់ការឈឺក្បាល ក្នុងរយៈពេល៣នាទី

September 20th, 2015 by K
Headache-2459907
តើអ្នកមានការធុញទ្រាន់ ដែរឬទេនៅពេល ដែលមានជម្ងឺឈឺក្បាល? តើអ្នកព្យាបាលជម្ងឺឈឺក្បាល នេះអោយជាឆាប់រហ័ស ដែរឬទេ? ឥលូវនេះអ្នកអាចព្យាបាល ការឈឺក្បាលបាន ដោយប្រើប្រាស់វិធីខាងក្រោម ហើយវាមានប្រសិទ្ធខ្ពស់បំផុត។
+ម៉ាស្សាដោយប្រើកន្សែងពោះគោ​៖
ជម្ងឺឈឺក្បាលកើតឡើងដោយសារ តែចរន្តឈាមដែលហូរ និងឆ្លងកាត់បរិវេន​ក និងក្បាលមានបញ្ហា ហើយមូលហេតុនេះវាក៏ អាចបណ្តាលអោយមាន យើងកើតជម្ងឺឈឺក្បាលផងដែរ។ ដូចនេះដើម្បីអោយចរន្តឈាមហូរ កាត់តំបន់នោះអោយមាន សភាពដូចដើមវិញ អ្នកអាចយកកន្សែងពោះគោ មកម៉ាស្សានៅលើក្បាល និងនៅបរិវេនដែលអ្នកមាន អារម្មណ៌ឈឺចាប់។ វិធីនេះអាចជួយអ្នកបំបាត់ការឈឺចាប់បាន។
+វិធីម៉ាស្សាក្បាល៖
ដំបូងអ្នកត្រូវរកកន្សែងពោះគោណា ដែលមានកម្រាស់ស្តើង។ បន្ទាប់មកអ្នកត្រូវមួលកន្សែងនោះ។ អ្នកត្រូវកាន់កន្សែងអោយជាប់ហើយ អ្នកត្រូវអូសកន្សែងនោះនៅលើបរិវេនក្បាល ក និងនៅលើស្មា។ អ្នកត្រូវធ្វើបែបនេះ អោយបានរយៈពេល ៣ទៅ៥នាទីរហូតដល់ តែអ្នកមានអារម្មណ៏ថា ការឈឺចាប់បណ្តាលមក ពីការឈឺក្បាលមានការថយចុះ។ ប្រសិនបើអ្នកនៅតែមិនទាន់បាត់ ការឈឺចាប់ អ្នកត្រូវបន្តធ្វើបែប នេះអោយបាន ១០នាទីទៀត។
+ករណីអ្នកមានការឈឺការចាប់ ខ្លាំងអ្នកប្រើវិធីសាស្រ្តផ្សេង មកគួបផ្សំបានផងដែរ៖
អ្នកអាចទទួលទានតែ ដែលបានមកពីជីអង្កាម ព្រោះវាអាចជួយអោយសសៃឈាម របស់យើងមានដំនើរការប្រក្រតីដូចធម្មតា ហើយការឈឺចាប់ពីការឈឺក្បាល នឹងបាត់។ ល្អៗ

About the Author

Write admin description here..

0 comments: