រមណីដ្ឋានទឹកធ្លាក់ល្បាក់ខោន ( ឬ សុភមិត្រ)
កុមារកម្ពុជា ដែលបានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី៩ នឹងបានស្គាល់ទីតាំងភូមិសាស្រ្តនេះយ៉ាង ច្បាស់ គឺទឹកជ្រោះល្បាក់ខោន ស្ថិតនៅភាគខាងជើងប្រទេសកម្ពុជា។ ពួកគេដឹងថា នេះគឺជាតំបន់ មួយដែលទន្លេមេគង្គហូរឆ្លងកាត់ចុះមកមានកំពស់២៦មចេញពីខ្ពង់រាប ជាប់ព្រំដែនប្រទេសកម្ពុជានិងសាធារណរដ្ឋឡាវ។តែទោះបីជាយ៉ាងណា ក៏ដោយ ក៏មនុស្សភាគច្រើនប្រហែលជាមិនសូវបាន ទៅទស្សនានៅតំបន់នោះទេ។
នៅក្នុងរដូវភ្លៀងនៅពេលដែលទឹកទន្លេ ចាប់ផ្តើមឡើងពេញប្រៀបមាត់ច្រាំងដោយទំហំទឹកធំ និង ល្បឿនកាន់តែខ្លាំងនោះ បានបង្កើតឲ្យមានទស្សនីយភាពកាន់តែស្រស់ស្អាត គួរជាទីគយគន់ជា មួយផ្សែងអ័ព្វដែលបានផុសចេញពីទឹកដែលកំពុងធ្លាក់។ ចំណែកឯនៅក្នុងរដូវប្រាំងវិញ ទឹកក៏ចាប់ ផ្តើមចុះស្រក បាននាំឲ្យទីនេះលេចចេញនូវទេសភាពល្អត្រកាល ប្រែក្លាយជាវាល ដែលរំលេច ដោយថ្មពណ៌ក្រហម ខ្មៅ និងស ។ តែភ្ញៀវទេសចរដែលបានទៅលេងនៅទីនោះ ក៏ត្រូវប្រយ័ត្ន នឹងដុំថ្មស្រួចៗរដិបរដុបដែលនៅទីនោះផងដែរ។
ចំណែកលោក កាំ ពួយបាននិយាយថា ខាងពីមុនទីនេះពុំសូវមានភ្ញៀវទេសចរមកទស្សនាទេ ពីព្រោះការធ្វើដំណើរតាមទូកបានជូបការលំបាកដោយត្រូវប្រឈមមុខ នឹងគ្រោះថ្នាក់ ដោយសារបុក នឹងរបាំងថ្មធំៗដែលនៅក្នុងទន្លេ។
ដូចគ្នានេះដែរ អ្នកស្រុករស់នៅតំបន់នេះបាននិយាយថា ភ្ញៀវទេសចរ មិនហ៊ានជិះទូកមកទី នេះទេ ព្រោះខ្លាចបុកនឹងរបាំងថ្ម និងខ្លាចទឹកដែលមានល្បឿនខ្លាំងនៅទីនេះកួចយកទៅ ហើយមាន តែអ្នកដែលរស់នៅទីនេះ ដែលដឹងពីល្បឿនទឹក និងស្ថានភាពផ្លូវទឹកច្បាស់ ដែលអាចធ្វើ ដំណើរមកទីនេះបាន។
នៅពេលថ្មីៗនេះ ក៏មានក្រុមទេសចរបានចាប់ផ្តើមធ្វើដំណើរមកកំសាន្តនៅរមណីដ្ឋាន ទឹកធ្លាក់ ល្បាក់ខោននេះដែរ ហើយពួកគេមួយចំនួនជាភ្ញៀវទេសចរ ហើយបានស្លៀកសំលៀកបំពាក់ ការពារសុវត្ថិភាពនៅពេលដែលពួកគេធ្វើដំណើរតាមទូកមកទស្សនានៅទីនោះ។
លោកកាំ ពួយ បាននិយាយបន្តទៀតថា " ទោះបីជាយ៉ាងណាក៏ដោយ ពួកគេហាក់ដូចជាពេញចិត្ត នឹងការធ្វើដំណើរថ្មើជើងនៅជុំវិញបរិវេណ ទឹកធ្លាក់ ជាងការធ្វើដំណើរដោយទូក ។ពីព្រោះថា នៅ រដូវប្រាំង ទឹកចាប់ផ្តើមស្រក ហើយកំលាំង ទឹកខ្សោយ ។ ចំណែកនៅរដូវវស្សាវិញ ទឹកមានទំហំធំ ទឹកកូចមានល្បឿនខ្លាំង និងហូរលឿន ដែលនាំឲទូកពិបាកឆ្លងកាត់។ " ហើយគាត់បន្តទៀតថា " នៅរដូវណាក៏ដោយ ក៏ធ្លាក់នៅទីនេះប្រកបដោយសភាពគ្រោះថ្នាក់ជានិច្ច" ។
អ៊ុំកាំ ពួយបានរស់នៅក្នុងភូមិ អន្លុងស្វាយ ឃុំ ព្រះរុំកិល ស្រុកថាឡាបូរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ គាត់ បាននិយាយថា ទីនេះសម្បូរត្រីខ្លាំងណាស់ នៅពេលទឹកធ្លាក់។ ទឹកធ្លាក់ល្បាក់ខោន ឬទឹកធ្លាក់សុភមិត្រ គឺជាតំបន់មួយដែលទឹកទន្លេមេគង្គហូរឆ្លងកាត់ ហើយស្ថិត នៅក្នុងឃុំ ព្រះរំកិល ស្រុកថាឡាបូរិវ៉ាត់ ខេត្តស្ទឹងត្រែង និងស្ថិតក្នុងភូមិ កំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា។
រមណីដ្ឋានបូរីអូរស្វាយ
បូរីអូរស្វាយស្ថិតក្នុងឃុំអូរស្វាយ នៃស្រុកថាឡាបូរិវ៉ាត ហើយទីនេះគឺជារមណីដ្ឋានមួយ ក្នុងចំណោម រមណីដ្ឋានពេញនិយមជាច្រើនទៀត ដែលភ្ញៀវ ទេសចរជាតិ និងអន្តរជាតិតែងតែ មានបំណងចង់មកទស្សនា។ តំបន់នេះគឺជាផ្នែកមួយ នៃរាជធានីអាណាចក្រខ្មែរសម័យបុរាណ និងរាប់បញ្ចូល ទាំងរុំាសា (តំបន់អភិរក្ស លិចទឹក) ដែលមានសត្វផ្សោតជាច្រើនរស់នៅតាមបណ្តោយទន្លេមេគង្គ សត្វបក្សាបក្សី សត្វព្រៃ ជាច្រើនរស់នៅតំបន់ព្រៃឈើអភិរក្ស ដែលរាជរដ្ឋាភិបាលអណត្តិថ្មីបាន អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពានយោល វត្តអារាម ដោយរាប់បញ្ចូលទាំងផ្ទះសំណាក់ សាធារណៈ(ផ្ទះសម្រាប់ស្នាក់នៅ) មជ្ឈមណ្ឌលព័ត៌មាន និងកំពង់ផែទូកសម្រាប់ភ្ញៀវទេសចរ។ល។
រមណីដ្ឋាន បូរីអូរស្វាយ ប្រៀបបាននឹងត្បូងពេជ្រដ៏មានតម្លៃ ដែលបានផុសឡើងនៅក្នុងទ្រូងព្រៃ ត្រូពិចពណ៌បៃតង ដែលលាតសន្ធឹងតាមបណ្តោយទន្លេមេគង្គ។ វាបានផ្តល់នូវសម្បត្តិព្រៃឈើដ៏ ប្រសើរ ដែលជាជំរកដ៏ប្រសើរសម្រាប់សត្វព្រៃ។ ជាពិសេស ហ្វូងបក្សាបក្សី និងជាជម្រកត្រីដ៏ប្រសើរ ក្នុងរដូវវស្សា ហើយមានត្រីផ្សោតដ៏ច្រើន ដែលពេញនិយមសម្រាប់ភ្ញៀវទេសចរ។
នៅរដូវប្រាំង ពេលទឹកស្រក ទីនេះបានរំលេចឲឃើញនូវឆ្នេខ្សាច់ពណ៌សដ៏ស្រស់ស្អាត ដែលលាតសន្ធឹង តាមបណ្តោយដងទន្លេ គួរឲ្យចង់ដើរលេងកំសាន្ត ហើយក៏មានព្រែកជាច្រើន ដោយមាន ព្រែកខ្លះមានទឹកហូរលឿន ចំណែកព្រែកខ្លះទៀត ក៏មានទឹកហូរយឺត។ចំនែកឯព្រៃចំការស្វាយ ក៏បានរំលេចទេសភាពស្រស់ត្រកាល តាមបណ្តោយដងទន្លេ ជាមួយថ្មផុសដែលបានលេចឡើង យ៉ាងស្រស់ស្អាត។
នៅ តាមបណ្តោឆ្នេរទន្លេដែលមានទេសភាពស្រស់ត្រកាល និងព្រែកដែលមានទឹកហូរខ្មួលខ្មាញ់ ជាញាប់គេតែងតែឃើញមានដានជើងសត្វព្រៃ ដែលមកទីនេះនៅពេលយប់។
នៅ ទីនេះមានទឹកមានល្បឿនលឿន ថ្លាល្អ និងធ្លាក់ចុះមកក្នុងកំពស់ប្រាំម៉ែត្រ។ ទឹកដែលហូរធ្លាក់ជា មួយល្បឿនដ៏លឿននេះ បានផ្តល់ឲ្យទីនេះមានទេសភាពល្អប្រណិតគួរជាទីគយគន់សម្រាប់ ភ្ញៀវ ទេសចរមកងូត និងហែលទឹកកំសាន្តយ៉ាងសប្បាយរីករាយ។
នៅ តាមបណ្តោយទន្លេមេគង្គ ក្នុងឃុំស្វាយ តំបន់អភិរក្សដីល្បាប់រុំសា ត្រូវបានការពារដោយច្បាប់ ជាពិសេសតំបន់ត្រីពង ដែលជាទីកន្លែងផ្តល់នូវការបង្កកំណើតដល់ត្រីរាប់លានក្បាល សត្វបក្សា បក្សី និងសត្វព្រៃដ៏ទៃទៀត ព្រមទាំងមានដើមឈើជាច្រើនប្រភេទ ផ្តល់ឲ្យតំបន់នេះក្លាយជា តំបន់អេកូឡូស៊ីដ៏ធំមួយ។
ចំណែកឯផ្លូវថ្នល់ បានតភ្ជាប់ពីភូមិមួយទៅភូមិមួយទៀត ដោយនៅតាមដងផ្លូវមានរុក្ខជាតិដុះអម សងខាងចោលម្លប់ត្រឈឹងត្រឈៃ ព្រមទាំងឆ្លងកាត់ចរន្តទឹកហូរ និងព្រែកទាំងឡាយ ដែលមាន ទឹកហូររលេញគួរជា ទីភិសម័យ។
តំបន់ព្រៃ ភ្នំទាំងនេះត្រូវបានអភរិក្សប្រៀបបាននឹងឋានសួគ៌សម្រាប់អ្នកបររទេះ និងអ្នកជិះកង់ក្នុងព្រៃ អាចស្តាប់ឭតន្រ្តីធម្មជាតិ នៃសម្លេងសត្វបក្សាបក្សីយំខ្ញៀវខ្ញា និងពេលខ្លះបានឃើញសត្វព្រៃ រត់ឆ្លង កាត់យ៉ាងសប្បាយរីករាយ។
ឃុំអូរស្វាយ មានភូមិចំនួន៥ (ភូមិអូរស្វាយ ភូមិ អូររុន ភូមិកោះព្នៅ ភូមិ កោះ ហីប និងភូមិ វឿន សែន ) មានចំនួនផ្ទៃដី ១២០.០០០ហិកតា និងរាប់បញ្ចូលកោះបួនថែមទៀត។ ឃុំនេះមានប្រជាជន សរុបទាំងអស់ចំនួន ៦៥៨១នាក់ ហើយ៨០ភាគរយ គឺជាកសិករ និងអ្នកនេសាទ ហើយពួកគេ ប្រកបរបរនេះតាមបណ្តោយព្រំប្រទល់កម្ពុជា ឡាវ ។ ឃុំអូរស្វាយ មានចំងាយ៥៧ គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៧ និងអាចធ្វើដំណើរតាមទន្លេមេគង្គដែលហូរឆ្ពោះទៅ ទិសពាយព្យនៃ ក្រុង ស្ទឹងត្រែង។
រមណីដ្ឋានកោះហិប និងថ្មសក្តិសិទ្ធ (ឬព្រះសុគុន)
នៅក្នុងអំឡុងរដូវវស្សា កោះហិប គឺជាកោះមួយ ដែលមើលឃើញបីដូចជាអណ្តែតនៅលើផ្ទៃ ទឹក ទន្លេមេគង្គនៅតាមបណ្តោយតំបន់អភិរក្សរុំាសា ហើយផ្ទុយគ្នាទៅនឹងភូមិបូរី អូរស្វាយ។ កោះហិប គឺជាតំបន់ អេកូ-ទេសចរណ៍ដ៏ពេញនិយមមួយ ហើយនៅពេលបច្ចុប្បន្ននេះ មានគ្រួសារប្រជាជនជា ច្រើនរស់នៅទីនោះ (កោះមាន)។
លោក ជួប ស៊ីម បានមានប្រសាសន៍ថា ចំពោះមូលហតុដែលគេហៅកោះនេះថា ជាកោះហិប ព្រោះមានរឿងនិទានមួយដែលទាក់ទងនឹងកោះនេះ។ កាលពីព្រេងនាយ មានស្តេចមួយអង្គ ដែល បានសោយរាជ្យនៅឯផ្នែកខាងក្រោមនៃតំបន់ទន្លេមេគង្គ គឺប្រហែលជាខេត្តស្ទឹងត្រែង ឬខេត្តក្រចេះ នៅពេលបច្ចុប្បន្ននេះ។ មានថ្ងៃមួយ ព្រះមហាក្សត្រអង្គនេះ និងមន្រ្តីរបស់ខ្លួន និងតុលាការ បាននាំយក រតនភណ្ឌជាច្រើន (មាស ប្រាក់ គ្រឿងអលង្ការ និងអាវុធយុទ្ធភណ្ឌរបស់ដូនតាមួយចំនួន) ទៅកាន់សិលាសិមា (បង្គោលព្រំដែនថ្មមួយ) ទៅជំនួស ដោយបានសាងសង់បូជនីយដ្ឋានមួយតាម បណ្តោយព្រំដែន ក្នុងតំបន់មេគង្គខាងលើ។
ផ្អែកទៅលើហោរាសាស្រ្ត បានទោះទាយថា ការសាងសង់បូជនីយដ្ឋាននេះ ត្រូវតែចាប់ផ្តើមឲ្យបាន មុនថ្ងៃរះ។ ដូច្នេះ ព្រះមហាក្សត្រ ហើយនឹងមន្រ្តីរបស់ព្រះអង្គ ក៏បានយាងទៅដោយបាននាំយក ទាហានទៅជាមួយផង នៅពេលយប់ ហើយដែលការធ្វើព្យុហ៍យាត្រានេះ អមដំណើរដោយ ដំរីជាច្រើនផងដែរ។ គឺក្នុងពេលនោះហើយដែល ប្រជាជនបានសាងសង់ផ្ទះរបស់ខ្លួននៅតាម បណ្តោយដងទន្លមេគង្គ។
ជាសំណាង មិនល្អ ពីព្រោះតែចំងាយផ្លូវឆ្ងាយពេក កងទាហានថ្មើជើង និង កងទាហានសេះបានទៅ ដល់ទីនោះនៅពេលព្រះអាទិត្យរះ។ ភ្លាមនោះពេលទាហានទាំងអស់ ទាំងដំរី និងសេះ ព្រមទាំងសម្បត្តិរតនៈភណ្ឌទាំងអស់បានប្រែកលាយទៅជាថ្ម។ ដោយហេតុនេះហើយ ទើបប្រជាជនបាន សម្គាល់ ឃើញថា នៅទីកន្លែងនោះមានថ្មដ៏ធំមួយ ដែលមានត្បូងតូចៗជាច្រើន នៅខាងលើ នោះហើយ គឺជាសម្បត្តិរតនៈភណ្ឌដ៏មានតម្លៃ និងហ្មដំរី។ ចំណែកថ្មតូចៗដ៏ទៃទៀតគឺបានមក ពីសេះ និងទាហានទាំងឡាយ។ ថ្មសក្តិសិទ្ធមានន័យថាថ្មសម្រាប់គោរពបូជា ដ៏សក្តិសិទ្ធ។
វិល ត្រឡប់ទៅកោះហិបវិញ ដែលនៅឯកន្ទុយនៃក្បួនព្យុហ៍យាត្រា នៅពេលដែលព្រះមហាក្សត្រ និងមន្រ្តីរបស់ព្រះអង្គ បានឭថា ដំរីទាំងអស់ ផ្ទះ និង រតនៈភណ្ឌនានា បានប្រែកលាយទៅជាថ្ម ដូច្នេះ ។ពេលនោះព្រះអង្គ ក៏បពា្ឈប់ ក្បូនព្យុហ៍យាត្រាភ្លាម ហើយបានជីកបឹងមួយដ៏ធំ ដើម្បីកប់ ហិបដ៏មាស និងសម្បត្តិរតនៈភណ្ឌដ៏មានតម្លៃទាំងអស់នៅទីនោះ។ ដោយហេតុនេះហើយ ទើប ផ្នែកភាគខាងកើត ឬផ្នែកចុងនៃកោះហិប មានបឹងដ៏ធំមួយ នៅពេលបច្ចុប្បន្ននេះ ហើយកោះហិប នេះត្រូវបានគេហៅថា កោះហិបមាស។
ចំណែកឯលោកតាស៊ីមបាន មានប្រសាសន៍បន្តទៀតថា "ថ្មសក្តិសិទ្ធិទាំងនេះ មានវេទមន្តសក្តិសិទ្ធិ អស្ចារ្យណាស់ ថ្មដែល ធំជាងគេ គឺរលោង សំប៉ែត ហើយចំណែកថ្ម ដែលតូចជាងនោះគឺមានរាងដូចជាសុទ្ធនៅផ្នែកខាងលើ។ នោះរដូវវស្សា ទឹកនៅទីនេះហូរកួចយ៉ាងខ្លាំង ហើយលិចបាត់ថ្មសក្តិសិទ្ធិ ព្រមទាំងស៊ុតទាំងអស់របស់វា។ ប៉ុន្តែវាមិនរំកិលទៅណាទេ។ នៅពេលរដូវប្រាំងបានមកដល់ ថ្មសក្តិសិទ្ធទាំងនេះ បានប្រែកលាយជាជំរកមួយដ៏សុខសាន្ត សម្រាប់ហ្វូងឃ្មុំក្រហមធំៗ មកធ្វើផ្លិត នៅទីនេះ។ ឃ្មុំទាំងនេះហាក់បីដូចជា អង្គរក្សតាមថែរក្សា ព្រះសុគន្ធពីប្រជាជន។
“បើតាមដូនតា របស់យើងបានប្រាប់យើងថា នៅសម័យអាណានិគមនិយមបារាំង អ្នកវិទ្យាសាស្រ្ត ជនជាតិបារាំង បានមកដល់ប្រាសាទព្រះសុគន្ធដោយឧទ្ធម្ភាគចក្រ។ ពួកគេព្យាយាមចង និងលើកចំណែកតូចៗនៃ ដុំថ្មសក្តិសិទ្ធិ ចេញពីថ្មធំ។ ប៉ុន្តែពួកគេមិនអាចលើកចេញរួចនោះទេ។ បារាំងមាន ការងឿងឆ្ងល់ជាខ្លាំងហើយពួកគេក៏ជឿជាក់តាមប្រជាជន ដែលថាថ្មនេះជាថ្មសក្តិសិទ្ធិ។
ចំណែកក្នុង រដូវវស្សា ទឹកហូរមានល្បឿន និងកួចវិលជាខ្លាំង ហើយហូរធ្លាក់ពីទីខ្ពស់ ដែលនាំឲ្យឭ សម្លេងលាន់សន្ធឹក នៅក្នុងព្រះសុគុន្ធ (ស៊ុតខាងលើ) ដោយគ្មានកម្រើក ហើយនៅតែរឹងមាំរហូតមកដល់បច្ចុប្បន្ននេះ។ ហើយនៅពេលទឹកហូរ ដែលបាននាំយកឈើទាំងឡាយកាលណាប៉ះនឹងថ្មព្រះសុគុន្ធនេះហើយ ក៏ត្រូវបែកជាចំណែក។ នេះបើតាមប្រសាសន៍របស់លោកតា ស៊ីម។
កោះ ហិប មានទីតាំងនៅជាប់ទន្លេមេគង្គ ក្នុងឃុំអូរស្វាយ។ កោះនេះមានបណ្តោយពីគីឡូម៉ែត និងទទឹង១គីឡូម៉ែត្រ ព្រមទាំង មានប្រជាជន៧៥គ្រួសាររស់នៅ ដែល៩០ភាគរយ គឺជាកសិករ និង អ្នកនេសាទ។
រមណីដ្ឋានកោះព្នៅ
កោះព្នៅមានទីតាំងនៅតាមបណ្តោយដងទន្លេមេគង្គនិងស្ថិតនៅក្នុង ឃុំអូរស្វាយកោះនេះត្រូវបានគេជ្រើសរើសជាសហគមន៍អេកូ-ទេសចរណ៍ ពីព្រោះតែសម្រស់ធម្មជាតិដ៏ត្រកាលនៅ រដូវប្រាំង។
បើតាមលោក គង់ វុទ្ធី ដែលជាប្រធានសហគមន៍អេកូ-ទេសចរណ៍នេះ បានមានប្រសាសន៍ថា ទីតាំងភូមិសាស្រ្តនៃកោះព្នៅ នៅរដូវប្រាំង មានទំហំធំ ហើយវាព័ទ្ធជុំវិញដោយឆ្នេរខ្សាច់ពណ៌ស តាមបណ្តោយដងទន្លេមេគង្គ ដែលនៅផ្នែកខាងកើត និងខាងលិច កោះមានទឹកថ្លាយង់ បានហូរធ្លាក់ចុះមក ហើយថ្មសំប៉ែត ហាក់បីដូចជាក្រាលនៅក្នុងព្រែកយ៉ាងដូច្នេះ។
នៅតាមបណ្តោព្រែកតូចៗ ដែលមានទឹកហូរមិនដាច់នោះ ក៏មានចំការស្វាយ ត្រូវបានគេដាំ ប្រៀបបាននឹងឋានសួគ៌ នៃហ្វូងបក្សាបក្សីជំពូកសត្វទឹក ដូចជាព្រាប សេក ក្អែក ។ល។ មានពេល ខ្លះ ហ្វូងសត្វត្មាត ជាច្រើនបានហើចុះមកទីនេះ នៅកនុងរដូវប្រាំង។ លោកវុទ្ធីបាន និយាយ បន្តទៀតថា នៅលើកោះព្នៅនេះមានប្រជាជនចំនួន៩៥គ្រួសារ ហើយ ៩០ភាគរយនៃពួកគេ គឺជា កសិករ និងអ្នកនេសាទ ។កោះនេះមានបណ្តោយ៣គីឡូម៉ែត និងទទឹង១.៥ គឺឡូម៉ែត។
រមណីដ្ឋានព្រះរំកិល
ភ្ញៀវទេសចរទាំងឡាយអាចនឹងចំណាយពេលស្នាក់នៅមួយយប់ ជាមួយអ្នកភូមិ ហើយពេល នោះពួកគេក៏អាចដើរលេងក្នុងភូមិ ឬជិះរទេះគោឆ្លងកាត់ព្រៃភ្នំមើលទេសភាពដ៏ស្រស់ត្រកាល។ យ៉ាងណាមិញ នៅទីនេះ ក៏មានកន្លែងដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន ផងដែរដូចជាៈ ទឹកធ្លាក់សុភ័ក្រមិត្រ ដែលមានចរន្តទឹកធ្លាក់ខ្លាំង នៅរដូវវស្សា និងទឹកធ្លាក់ខ្សោយនៅរដូវប្រាំង។
ភ្ញៀវទេសចរអាចសប្បាយរីករាយ នឹងត្រីផ្សោត នៅព្រះរំកិល ។ នៅក្នុងពេលព្រឹក និងពេលថ្ងៃលិច ត្រីផ្សោត ជាញឹកញាប់តែងងើបឡើង ហើយលោតផុតពីទឹក។នៅជិតអាងនេះ ក៏មានទន្លេមួយ ដែលមានឆ្នេរខ្សាច់ និងទឹកថ្លាយង់ដូចកញ្ចក់ ហើយទីនេះប្រៀបបាននឹងអាងហែល ទឹកមួយល្អបំផុត នៅរដូវប្រាំង។
ភ្ញៀវទេសចរអាចនឹងធ្វើដំណើរទៅឃុំព្រះរំកិលតាមទូក ហើយចំណាយពេលត្រឹមតែមួយម៉ោង ប៉ុណ្ណោះធ្វើដំណើរចេញពីទីក្រុងស្ទឹងត្រែង ដែលតំលៃក្នុងម្នាក់គឺប្រហែល៥០០០០រៀល (១២.២៥ដុល្លារ) ប៉ុណ្ណោះ។ ភ្ញៀវទេសចរអាចនឹងសប្បាយរីករាយជាមួយនឹងទស្សនីយ៍ភាពដ៏ស្រស់ ស្អាត ហូរអណ្តែតលើផ្ទៃទឹក ព្រមទាំងបក្សាបក្សីជាច្រើនប្រភេទទៀត ។នៅតាមផ្លូវ ភ្ញៀវទេសចរ អាចនឹងរកឃើញផ្លូវ ជាតិលេខ៧ បានយ៉ាងងាយស្រួល ហើយឆ្លងកាត់ឃុំអូរស្វាយ រួចបន្តដំណើរ តាមទូកសហគមន៍ ទៅឃុំព្រះរំកិល។
រឿងព្រេងទាក់ទងនឹងព្រះរំកិល
កាលពីព្រេងនាយ នៅតំបន់ភូមិព្រះរំកិល មានវត្តមួយដែលមានឈ្មោះថា "វត្តដំរីស" ហើយវត្តនេះ មានរហូតមកដល់សព្វថ្ងៃនេះ។ ប្រជាជន និងព្រះសង្ឃដែលរស់នៅទីនេះមានក្តី សុខដុមរម្យនា ល្អណាស់។ នៅពេលមួយ ស្រាប់តែមានយក្សមួយ បានហោះមកយ៉ាងស្ងៀមស្ងាត់ ហើយបាន សម្លាប់ និងស៊ីព្រះចៅអថិការវត្តដំរីសនេះធ្វើជាអាហារ។ ប៉ុន្តែគ្មាននរណាដឹងពីរឿងនេះឡើយ ពីព្រោះយក្សនេះបានប្រែក្រឡាជា ព្រះចៅអធិការវត្ត។
ពេលនោះជា រៀងរាល់ថ្ងៃ តែងតែមានកូននេនមួយអង្គបាត់ខ្លួនដោយមិនដឹងមូលហេតុ ដែលធ្វើ ឲ្យប្រជាជន និងព្រះសង្ឃមានការងឿងឆ្ងល់ជាខ្លាំងចំពោះបញ្ហានេះ។ ក្រោយមកពីថ្ងៃ ក៏មាន នេនមួយអង្គទៀតបានបាត់ខ្លួន។ ពេលនោះហើយ ដែលព្រះសង្ឃទាំងអស់បានមូលមតិគ្នាបង្កើត គណៈកម្មាការមួយ ហើយធ្វើការប្រជុំក្នុងភូមិ។
ការពិភាក្សាបានចំណាយពេលយូរ និងមានភាពតឹងតែងជាខ្លាំង ។ ដោយយក្សជាព្រះចៅអធិការវត្ត មិនបានមកចូលរួមប្រជុំ ហើយនៅពេលដែលគាត់ត្រឡប់មកវិញ ។ព្រះសង្ឃទាំងអស់បានសួរគាត់ ពីដំណោះស្រាយចំពោះបញ្ហានេះ។
ព្រះចៅអធិការវត្តនោះបានមានសង្ឃដិកាថាប្រាប់ពួកគេថា " សូមអ្នកទាំងអស់គ្នាចូលទៅពួនក្នុង ព្រះវិហារ ទាំងអស់គ្នា ដើម្បីតាមដានមើលតើនឹងមានអ្វីកើតឡើង "។
បន្ទាប់ពី ព្រះចៅអធិការបានមានសង្ឃដិកាដូច្នេះហើយ ព្រះសង្ឃទាំងអស់ ក៏បាននាំគ្នាចូលទៅ ពូនក្នុងព្រះវិហារ ពេលនោះពួកគេក៏បានឃើញបបូរមាត់ និងមាត់នៃព្រះពុទ្ធបដិមាដ៏ធំមាន ប្រឡាក់ឈាម ។ ពេលនោះព្រះសង្ឃមានការងឿងឆ្ងល់ជាខ្លាំង ហើយពួកគេបានចង្អុលទៅព្រះ បដិមានោះហើយនិយាយថា ព្រះពុទ្ធបដិមានោះគឺគ្មានអ្វីទេ ប៉ុន្តែជាអកុសល និងសំណាងមិនល្អ បែរជាស៊ីព្រះសង្ឃយើងទៅវិញ។ នៅពេលនោះម្នាក់ៗបានចាកចេញពីវត្ត ត្រឡប់ទៅផ្ទះវិញ ហើយចាក់សោរទ្វារវត្តជិត ពីព្រោះមេឃក៏ចាប់ផ្តើមងងឹត ហើយដំណក់ភ្លៀងក៏បានធ្លាក់ចុះមក។ នៅពេលយប់បានមកដល់ មានសន្ធឹកខ្យល់បក់បោកយ៉ាងខ្លាំង ហើយភ្លៀងក៏បង្អុរចុះមក រួមទាំង ផ្គររន្ទះផូងផាំងរួមជាមួយផង។ ដែលធ្វើឲ្យប្រជាស្នាក់នៅក្នុងផ្ទះមិនហ៊ានដើរចេញទៅក្រៅទេ។
នៅព្រឹកឡើង ពួកគេបាននាំគ្នាត្រឡប់ទៅវត្ត ដើម្បីពិនិត្យមើលឡើងវិញ ។ ប៉ុន្តែពេលនោះស្រាប់តែ បាត់ព្រះពុទ្ធបដិមាដ៏ធំមួយនោះ តែពួកគេក៏បានឃើញមានស្នាម រំកិលព្រះពុទ្ធបដិមានេះយកចេញ តាមខ្លោងទ្វារ ហើយអូសតាមផ្លូវ រួចយកទៅទម្លាក់ចោលក្នុងទឹកទន្លេ ។
នៅពេលនោះពួកគេ បានមករកព្រះចៅអធិការពាំនាំដំណឹងនេះមកប្រាប់ ។ ប៉ុន្តែជាអកុសល ពួកគេមិនបានឃើញព្រះកេសព្រះសង្ឃនោះទេ ដែលធ្វើឲ្យពួកគេមានការងឿងឆ្ងល់ជាខ្លាំង ចំពោះ ហេតុភេទដ៏ចំឡែកដូច្នេះ។
ពេលនោះ មានអ្នកនេសាទត្រីម្នាក់ដែលមិនបានទៅវត្តនឹងគេ ពីព្រោះគាត់រវល់នេសាទត្រី នៅក្នុងទន្លេនៅជុំវិញកោះលូន ហើយពេញមួយព្រឹក គាត់នេសាទត្រីមិនបានមួយក្បាលសោះ ។ ពេលនោះសំណាញ់របស់គាត់ប្រែក្លាយជាធ្ងន់នៅក្នុងទឹក ដែលធ្វើឲ្យគាត់សង្ឃឹមថា គាត់ច្បាស់ជា បានត្រីធំហើយ ហើយមិនអាចទាញឡើងមកលើបាន។ គាត់ក៏សម្រេចចិត្តលោតចុះទៅដោះមើល អ្វីដែលនៅជាប់សំណាញ់ ។ គាត់ក៏បានប្រទះឃើញរូបព្រះពុទ្ធដិមាករមួយយ៉ាងធំ ជាប់សំណាញ់ របស់គាត់។
ព្រះពុទ្ធបដិមានោះបាននិយាយទៅកាន់បុរសនេសាទនោះថាៈ " សូមកុំរំខានខ្ញុំទៀត ខ្ញុំក្រៀមក្រំ ណាស់ចំពោះអ្នកទាំងអស់គ្នា ។ ពីព្រោះនៅពេលដែលខ្ញុំគង់នៅវត្ត មានយក្សមួយបានហោះចាប់ ព្រះសង្ឃស៊ីជាអាហារ ហើយឈាមបានជះមកប្រឡាក់ខ្ញុំ ដែលនាំឲ្យខ្ញុំមានបាប ។ ដូច្នេះសូមអ្នក ទុក ខ្ញុំចោលនៅទីនេះចុះ ហើយទៅប្រាប់អ្នកភូមិទាំងអស់ កុំមកនេសាទត្រីក្នុងទីនេះ។
បុរស នេសាទបានវិលត្រឡប់ទៅវិញយ៉ាងលឿន ហើយបាននិយាយរឿងនេះប្រាប់អ្នកភូមិគ្រប់គ្នា ហើយអ្នកភូមិ ព្រមទាំងព្រះសង្ឃដទៃទៀតក៏បានដឹងថា ព្រះចៅអធិការវត្តនេះគឺជាយក្សប្រែក្រឡា។ ហើយចាប់តាំងពីពេលនោះមក ពួកគេក៏ឈប់ហ៊ានទៅស្ទូចត្រីនៅទីនោះទៀតរហូតមកដល់ពេល បច្ចុប្បន្ននេះ។ ម្យ៉ាងទៀតព្រោះតែសកម្មភាពព្រះរំកិលនេះហើយដែលប្រជាជនបានហៅតំបន់ នោះ " ព្រះរំកិល"។
រមណីដ្ឋានប្រាសាទព្រះគោ
រមណីដ្ឋានប្រាសាទព្រះគោ ស្ថិតនៅក្នុងឃុំថាឡាបូរិវ៉ាត់ដែលភ្ញៀវទេសចរអាចធ្វើដំណើរដល់ទីនោះតាមទូក ដោយឆ្លងកាត់ទន្លេ សេកុង និងទន្លេមេគង្គដែលជាចំនុចប្រសព្វគ្នា មានទឹកហូរ ខ្មួលខ្មាញ់។ ប្រសាទព្រះគោ គឺជារមណីដ្ឋានប្រវត្តិសាស្រ្តមួយដ៏មានសារៈសំខាន់នៃ ខេត្តស្ទឹងត្រែងដែលត្រូវបាន កសាងឡើងនៅក្នុងសតវត្សទី៦-៧ ក្នុងរាជព្រះបាទជ័យវរ័ន្មទី១ សម្រាប់ឧទ្ទិសចំពោះអាទិទេពក្នុងសាសនាព្រាហ្មណ៍ប្រាសាទព្រះគោ ត្រូវបានកសាងឡើងក្នុងរចនាបថឥដ្ឋក្រហមនិងថ្មបាយក្រៀម។ នៅពេលច្ចុប្បន្ននេះ គឺនៅសល់តែតួព្រះវិហារ ដែលមាន បណ្តោយ ៩ម៨ម និង កំពស់៧មតែ ប៉ុណ្ណោះ ។
ចំណែកផ្នែកដទៃទៀតដែលមានប្រាសាទជា ច្រើនត្រូវបានកសាងជុំវិញព្រះវិហារត្រូវបានរលំដួលបាក់បែក អស់ហើយ។ មានផ្នែកជាច្រើននៃតួប្រាសាទដែលត្រូវបានរលំធ្លាក់និង នៅរាយប៉ាយ ជុំវិញទីនោះហើយនៅពេលដែលគេចូលទៅ។ គេត្រូវធ្វើ ដំណើរឆ្លងកាត់ខ្លោងទ្វាធំពីរ ដែលបានបន្សល់ទុកទ្រង់ទ្រាយគ្មានបាក់បែកលើកលែងតែធ្នឹម និងគ្រឹះខាងក្រោម ត្រូវបាន កសាង ឡើង វិញ បន្ទាប់ពីមានការបំផ្លាញ។
នៅខាងមុខប្រាសាទ មានបដិមារូបព្រះគោ និងមានរូបមេគោមួយដ៏ធំ សក្តិសិទ្ធិ ហើយនោះជាហេតុផលមួយ ដែលនាំឲ ប្រជាជនកម្ពុជាជំនាន់ក្រោយបានហៅប្រាសាទនេះថា "ប្រាសាទព្រះ គោ" ។
នៅ ផ្នែកខាងកើតនៃរូបបដិមាករព្រះគោ ដែលមានទំហំ១០មការ៉េសម្រាប់លេងវាយខែលដែលជាល្បែងប្រជាប្រិយខ្មែរមួយ តែង តែលេងជារៀងរាល់ឆ្នាំនៅក្នុងរដូវចូលឆ្នាំខ្មែរដែលមានរយៈពេល ៤ថ្ងៃ និងបីយប់ហើយជាធម្មតាល្បែងប្រជាប្រិយនេះត្រូវបានគេលេងក្នុង ពេលរសៀល។ ល្បែងវាយខែលជាល្បែងប្រជាប្រិយរបស់ជនជាតិភាគតិចកួយ នៅក្នុងពិធីបុណ្យជារៀងរាល់ ឆ្នាំ របស់ ពួក គេ ហើយជនជាតិនេះមានរស់នៅក្នុងខេត្តខ្លះ នៃព្រះរាជាណាចក្រកម្ពុជា ដូចជាខេត្ត ស្ទឹងត្រែង ខេត្ត កំពង់ធំ និងខេត្តព្រះវិហារ។
ផ្នែកនៃប្រាសាទព្រះគោ បានស្ថិតនៅក្នុងឃុំថាឡា ស្រុកថាឡាបូរិវ៉ាត់ ដែលមានចំងាយ២គីឡូម៉ែត ពីទីរួមខេត្តកំពង់ធំ។
0 comments: